ក្រុមហ៊ុន LG ប្រហែលជានឹងដាក់បង្ហាញទូរស័ព្ទ ដែលបំពាក់ដោយប្រព័ន្ធដំណើរការ quad-core Nvidia Tegra 3 និងមានប្រព័ន្ធប្រតិបត្តិការ Android 4.0 នៅក្នុងសមាជទូរស័ព្ទដៃពិភពលោក Mobile World Congress នៅខែក្រោយនេះ ដើម្បីបង្ហាញពីបច្ចេកវិទ្យាថ្មីរបស់ខ្លួន ឱ្យពិភពលោកបានស្គាល់។ ទូរស័ព្ទដៃដ៏ទំនើបមួយនេះមានទំហំអេក្រង់ ៤.៧អ៊ីញ ជាមួយនឹងរីសូលូសិន ដល់ទៅ ១២៨០x៧២០ភិចសែលដែលធ្វើឱ្យទូរស័ព្ទនេះអាចផ្ដល់នូវរូបភាពយ៉ាងច្បាស់ល្អ។ ចំណែកឯការចាប់យករូបភាពវិញ វាមានកាមេរ៉ាទំហំ ៨មេហ្កាភិចសែល ហើយកាមេរ៉ាខាងមុខវិញមានទំហំ ១.៣មេហ្កាភិចសែលដែលធ្វើឱ្យការសន្ទនាគ្នា ដោយប្រព័ន្ធ3G អាចដំណើរការបានយ៉ាងរលូន ហើយជាពិសេសនោះគឺសម្រាប់ប្រព័ន្ធអ៊ីនធឺណិតវិញអាចប្រើប្រាស់បានរហូតដល់ទំហំ 21Mbps HSPA ឬ ប្រភេទ LTE 4G Network។
នៅក្នុងកម្មវិធី Mobile World Congress នេះ ក្រុមហ៊ុន Samsung ក៏សង្ឃឹមថានឹងអាចដាក់បង្ហាញ ទូរស័ព្ទ Galaxy S III របស់ខ្លួនផងដែរ។ ហើយសម្រាប់ព្រឹត្តិការណ៍ Mobile World Congress នឹងប្រព្រឹត្តិទៅយ៉ាងណានោះ សូមរង់ចាំតាមដានជាមួយនឹងទស្សនាវដ្ដីវិទ្យាសាស្ត្រកុំព្យូទ័រ ទាំងអស់គ្នា។
[បច្ចេកវិទ្យា] ទូរស័ព្ទ Quad-Core LG X3បង្ហាញមុខខែ ក្រោយនេះហើយ!
Filed in: បច្ចេកវិទ្យាទូរសព្ទ័, ព័ត៌មានបច្ចេកវិទ្យា


