2:30 pm - Wednesday September 17, 2014

[គន្លឹះ និងកម្មវិធី] ចំនុចត្រូវដឹងក្នុងការ ប្រើប្រាស់ Internet តាមរយះ SIM Card

1.បិទកុំឲ្យបើក Flash

នៅ​ក្នុង Browser នីមួយ​ៗ​តែងតែមានការផ្សាយពាណិជ្ជកម្ម​ដែល​ការផ្សាយនោះអាចជា រូបភាព ឬ Flash ដែល​ធ្វើ​ឱ្យ ការ​ប្រើ Internet របស់កាន់តែយឺត និង ចំណាយ Bandwidth កាន់តែ​ច្រើន ។ ដូច្នេះយើងនឹងលើកយកពីការបិទ Flash នៅលើ Browser ដូចជា ៖ Mozilla Firefox, Google Chrome ។

Mozilla Firefox: 

ដើម្បី​ធ្វើការ​បិទ Flash អ្នកត្រូវ​ដំឡើង Add-ons របស់ Browser ដោយ​ធ្វើការ​បើក Browser Firefox បន្ទាប់មកវាយ www.google.com នៅត្រង់ Address Bar បន្ទាប់មកវាយពាក្យ Add-ons firefox នៅ​ក្នុង TextBox Search របស់ Google អ្នកនឹងឃើញរូបដូច​ខាងក្រោម ហើយចុច​នៅលើ Add-ons for Firefox

ខាងក្រោម​នេះជារូបបន្ទាប់ពីអ្នកចុច​នៅលើ Add-ons for Firefox នៅ​ក្នុង TextBox Search វាយពាក្យ Block Flash

បន្ទាប់មកចុច​នៅលើ Add to Firefox


បន្ទាប់មកអ្នកត្រូវចុចលើ Install Now ដើម្បី​ធ្វើការ​ដំឡើង Add-on នោះ ហើយ ដើម្បី​ធ្វើការ​បិទ ឬ បើក Flash នោះអ្នកត្រូវចូល ទៅកាន់ Mozilla Firefox ហើយចុច Firefox Button


បន្ទាប់មកអ្នកនឹងឃើញ Flashblock 1.5.15.1 ហើយអ្នកអាចចុចលើ button Disable ដើម្បី​ឱ្យ​វា​ដំណើរ​ការ Flash នេះវិញ ។


Google Chrome

ដើម្បី​ធ្វើការ​បិទ Flash អ្នកត្រូវ​ដំឡើង Extension របស់ Browser ដោយ​ធ្វើការ​បើក Browser Google បន្ទាប់មកវាយ www.google.com នៅត្រង់ Address Bar បន្ទាប់មកវាយពាក្យ Flash Block in Chrome នៅ​ក្នុង TextBox Search របស់ Google អ្នកនឹងឃើញរូបដូច​ខាងក្រោម  ចុចលើ FlashBlock<< Google Chrome Extensions


បន្ទាប់មកចុចលើ Add to Chrome


រួចចុច Install នោះអ្នកនឹងបាន Extension មួយរបស់ Google Chrome ដែល​អាច​ធ្វើការ​បិទ​ដំណើរ​របស់ Flash នៅលើ Browser បានហើយ ។


យើងអាចបិទ ឬ បើកវា​ដំណើរ​ការ​ក៏​បានដែរដោយចូលទៅកាន់ Setting រួច tool បន្ទាប់មក Extensions សូមមើល តាមលេខ ។

បន្ទាប់អ្នកអាច​ធ្វើការ Disable ឬ Enable នៅពេល​ដែល​អ្នកចង់​ប្រើ​វា ។

2.បិទ Browser Update

 

នៅ​ក្នុង​ចំណុច​នេះយើងនឹងលើកនឹងពីការបិទ Update ទៅលើ​ក browser Mozilla Firefox

 

ការបិទ Update របស់ Mozilla Firefox

 

យើងត្រូវបើក Browser Firefox បន្ទាប់មកចុច Key Alt ហើយចូលទៅកាន់ Tool Menu យក Options

 

 

បន្ទាប់ចូលមក Advanced និង Tab Update ហើយដោះ Tick (√) ទៅលើ Firefox, Add-ons និង Search Engines ។

 


3.Limit បិទ Window Update

សម្រាប់​អ្នក​ប្រើ Internet តាមរយៈ SIM ឬ Limit វិញអ្នកចង់​ចំណាយ​ទៅលើ​អ្វី​ដែល​បាន​ប្រើ​ប៉ុណ្ណោះ ។ ពេលខ្លះអ្នក​ប្រើ​តែបន្តិចប៉ុណ្ណោះ​ដូចជា Check mail ឬ Send mail តែបែរជា​ប្រើ​អស់​ច្រើន​ដោយមិនដឹងមកពីមូលហេតុ ។

ការ​ចំណាយ​នោះគឺ​ចំណាយ​ដូចជា ៖  Windows Update, Update Browser, Adobe Update និង ការបិទ​ដំណើរ​ការ Flash នៅលើ Browser ។

​ខាងក្រោម​នេះជាអ្វី​ដែល​អ្នកត្រូវធ្វើ​នូវ​ពេល​ដែល​អ្នក​ប្រើ Internet តាមរយៈ SIM ឬ Limit ដើម្បី​កុំ​ឱ្យ​អស់ថវិការ​ច្រើន ។

3. បិទ Windows Update

នេះជា​ចំណុច​សំខាន់​មួយ ព្រោះ Windows Update អាចធ្វើ​ឱ្យ​អ្នក​ចំណាយ Bandwidth ច្រើន​ក្នុង​ការ​ប្រើ​ប្រាស់ ។

ដើម្បី​ធ្វើការ​បិទ Windows Update សូមអនុវត្តន៍ដូច​ខាងក្រោម ៖

ចូល Start -> Right Click នៅលើ Computer យក Properties


រួចចុច Windows Update


បន្ទាប់មកចូល Change Setting


រួចនៅត្រង់​ចំណុច Important updates រួច​ជ្រើសរើស​យក Never Check for updates (not recommended) បន្ទាប់មកចុច ok


ចំណាំ ៖ នៅត្រង់​ចំណុច Important Updates នៅមាន​ជម្រើស​បន្ថែម​ទៀតដូច​ខាងក្រោម ៖

- Install update automatically (recommended) នៅ​ក្នុង​ចំណុច​នេះរាល់ Hardware ទាំងអស់​នឹងត្រូវ​ធ្វើ Update នៅពេល​ដែល​អ្នក​ធ្វើការ Update Windows ។

- Download update but let me choose whether to install them មានន័យថា Download ប៉ុន្តែ​មិនទាន់​ធ្វើការ​ដំឡើង ទេ គឺ​ដំឡើង​នូវ​អ្វី​ដែល​អ្នកបាន​ជ្រើសរើស ។

- Check updates but let me choose whether to download and install them មានន័យថា​ឱ្យ​អ្នក​ធ្វើការ​សម្រេច​ចិត្ត ក្នុង​ការ​ដំឡើង​នូវ​អ្វី​ដែល​គិតថាចាំបាច់ និង ត្រូវ​ដំឡើង ។

បន្ទាប់ពីអ្នកបានបិទការ Update Windows រួចមកអ្នកនឹងឃើញ​នៅលើ Task bar មាន Notify Icon ដើម្បី​បញ្ជាក់​ថាអ្នកបានបិទ Update នោះ



Comments

comments

Filed in: ប្រព័ន្ធប្រតិបត្តិការ, មេរៀន និងគន្លឹះ